អំពីយើង

ក្រុមហ៊ុនអលទ្រូឌីវេឡុបមិន ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនមួយនៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅក្នុងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាដោយមានចុះបញ្ជីលេខៈ 000២១១៤៨ អលទ្រូឌីវេឡុបមិន ពាក់ព័ន្ធនឹងអាជីវកម្មអចលនទ្រព្យនិងអាជីវកម្មទូទៅរួមមានការធ្វើដំណើរនិងទេសចរណ៍។ ជាភ្នាក់ងារទេសចរណ៍មួយបានចុះបញ្ជីលេខៈ 00១១៦៧២ បានចាប់ផ្តើមប្រតិបត្តិការនៅខែឧសភាឆ្នាំ២០១៧។

គោលបំណងរបស់ អលទ្រូឌីវេឡុបមិន គឺផ្តល់ការងារនិងឱកាសសិក្សាជាក់ស្តែងសម្រាប់ប្រជាជនកម្ពុជានៅក្នុងវិស័យអាជីវកម្ម។ ក្រុមហ៊ុននឹងប្រើប្រាស់ប្រាក់ចំណេញដើម្បីលើកកម្ពស់ភាពសប្បុរសធម៌នៅក្នុងប្រទេសកម្ពុជា។ ដើម្បីគោលបំណងនេះ អលទ្រូឌីវេឡុបមិន បានបង្កើតក្របខ័ណ្ឌរួមគ្នាមួយជាមួយ សមាគមសប្បុរសបញ្ញវន្តអ៊ីស្លាមកម្ពុជា ដឹកនាំដោយលោកគ្រូ ប្រធាន ស្មាន យូសុះ ដែលបានបញ្ចប់ការសិក្សាមហាវិទ្យាល័យអាល់អាស្ហារនៃប្រទេសអេស៊ីប។ សមាគមបានធ្វើសកម្មភាពសប្បុរសធម៌ជាច្រើនសម្រាប់ប្រជាជនម៉ូស្លីមនិងមិនមែនម៉ូស្លីម។ សកម្មភាពរបស់សមាគមរួមមានការជួយដល់ជនក្រីក្រ កុមារកំព្រា ស្ត្រីម៉េម៉ាយ ផ្តល់ការអប់រំ សាលារៀន វិហារអ៊ីស្លាម លំនៅដ្ឋាន ផ្គត់ផ្គង់ទឹក និងជំនួយផ្សេងៗទៀតដល់អ្នកដែលចាំបាច់។

ALTRU TRAVEL & TOURS មានបំណងលើកកម្ពស់វិស័យទេសចរណ៍ទៅកាន់ប្រទេសកម្ពុជាក្នុងចំណោមភ្ញៀវទេសចរឥស្លាមទាំងក្នុងនិងក្រៅប្រទេស។ ក្រៅពីតំបន់ទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានឈ្មោះល្បីល្បាញ ដូចជាអង្គរវត្ត កញ្ចប់ទេសចរណ៍នឹងរួមបញ្ចូលទិសដៅទៅកាន់កន្លែងម៉ូស្លីមដែលជាទៅទីចាប់អារម្មណ៍នៅកម្ពុជា។ ក្រុមហ៊ុនបានផ្តល់នូវកញ្ចប់សេវ៉ាធ្វើហាជី និង អុមរ៉ោះ និងសេវាកម្មទាក់ទងនឹងការធ្វើដំណើរផ្សេងទៀតដូចជាលក់សំបុត្រ សណ្ឋាគារ ភោជនីយដ្ឋានហាឡាល សេវាធានារ៉ាប់រងជាដើម។

ជាចុងក្រោយនៅពេលអ្នកទិញការធ្វើដំណើរនិងសេវាកម្មផ្សេងទៀតពី ALTRU TRAVEL & TOURS អ្នកនឹងមិនត្រឹមតែទទួលបានសេវាដែលមានគុណភាពនោះទេប៉ុន្តែអ្នកក៏បានចួលរួមការងារសប្បុរសធម៌ផងដែរ។